ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធាននិងអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួង ស្ថាប័ន និង/ឬ អគ្គនាយកនៃអគ្គនាយកដ្ឋាន ទទួលបន្ទុកការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហការក្នុងការអនុវត្តមុខងារគាំទ្រ របស់ក្រសួង ស្ថាប័ន។
នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាភូមិរដ្ឋបាល, ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អមដោយ លោក គួយ ស្តុះស្តែន អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ច (អ.គ.ក.ច.) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួង ស្ថាប័ន និង/ឬ អគ្គនាយកនៃអគ្គនាយកដ្ឋាន ទទួលបន្ទុកការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហការក្នុងការអនុវត្តមុខងារគាំទ្រ របស់ក្រសួង ស្ថាប័ន ក្រោមអធិបតីភាពឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.ប.ស.។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃគ្រប់ក្រសួង ស្ថាប័ន។