គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃការត្រៀមរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំមគ្គទេសក៍សិល្ប៍សាស្ត្រនីតិកម្ម»។

នារសៀលថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្នាក់ការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃការត្រៀមរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំមគ្គទេសក៍សិល្ប៍សាស្ត្រនីតិកម្ម» ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះបានផ្តោតលើការពិនិត្យវឌ្ឍនភាពនៃការងារត្រៀមរៀបចំសិក្ខាសាលា ការសម្របសម្រួល និងការបែងចែកភារកិច្ចដល់ក្រុមការងារពាក់ព័ន្ធ ការត្រៀមឯកសារ និងរបៀបវារៈ ព្រមទាំងការរៀបចំផ្នែកបច្ចេកទេស និងភស្តុភារ ដើម្បីធានាឱ្យដំណើរការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ខាងមុខប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនាញការច្បាប់ និងមន្ត្រីពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។