នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅនៅទីស្នាក់ការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ លោកស្រី ឡេង ចាន់ភួង អ្នកជំនាញការច្បាប់ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងជាប្រធានក្រុមជំនួយការនៃគណៈកម្មការជំនាញទទួលបន្ទុកវិស័យរដ្ឋបាលសាធារណៈ និងនីតិអន្តរជាតិអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមក្រុមជំនួយការនៃគណៈកម្មការជំនាញទទួលបន្ទុកវិស័យរដ្ឋបាលសាធារណៈ និងនីតិអន្តរជាតិ។
កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រី សមាជិក សមាជិកា ក្រុមក្រុមជំនួយការនៃគណៈកម្មការជំនាញទទួលបន្ទុកវិស័យរដ្ឋបាលសាធារណៈ និងនីតិអន្តរជាតិ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងភាគីពាក់ព័ន្ធ។