ម៉ន សុភ័ណ
អ្នកជំនាញការច្បាប់
លោកគឺជាអ្នកជំនាញដែលមានចំណេះដឹង និងបទពិសោធចម្រុះក្នុងវិស័យច្បាប់ ការគ្រប់គ្រង គ្រប់គ្រងធនធានមនុស្ស រដ្ឋបាល គណនេយ្យ ពន្ធដារ និងបច្ចេកវិទ្យា។ តាមរយៈការសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាញនីតិសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (GPA 3.7) រួមជាមួយបរិញ្ញាបត្រច្បាប់ បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម និងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈពន្ធដារពីសាលាជាតិពន្ធដារ លោកបានកសាងគ្រឹះយ៉ាងរឹងមាំក្នុងការសិក្សាឈ្វេងយល់ និងវិភាគច្បាប់ ពាណិជ្ជកម្ម សង្គម និងសេដ្ឋកិច្ច។ បច្ចុប្បន្ន លោកកំពុងបំពេញការងារជាអ្នកជំនាញការច្បាប់នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ស្ថិតក្រោមទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាតួនាទីដ៏សំខាន់ក្នុងការងារគោលនយោបាយ បទដ្ឋានគតិយុត្ត និងការកែទម្រង់ច្បាប់នៅកម្ពុជា។
ក្រៅពីការងារក្នុងវិស័យសាធារណៈ លោកមានបទពិសោធន៍យ៉ាងក្រាស់ក្រែលក្នុងវិស័យឯកជន ជាពិសេសលើការគ្រប់គ្រងធនធានមនុស្ស រដ្ឋបាល និងកិច្ចការប្រឹក្សាបច្ចេកទេសគណនេយ្យនិងពន្ធដារ។ អ្វីដែលធ្វើឱ្យលោកមានលក្ខណៈពិសេសប្លែកពីគេ គឺលោកមានជំនាញចម្រុះ និងមានសមត្ថភាពបច្ចេកទេសកម្រិតខ្ពស់ ដែលរួមមានការយល់ដឹងលើវិស្វកម្មអេឡិចត្រូនិក (Semiconductor) និងជំនាញព័ត៌មានវិទ្យា ដូចជាការសរសេរកូដ (VB) ការគ្រប់គ្រងទិន្នន័យ (Excel Database) និងជំនាញរចនា (Graphic Design)។ ការរួមបញ្ចូលគ្នារវាងចំណេះដឹងច្បាប់ ពាណិជ្ជកម្ម សេដ្ឋកិច្ច ការគ្រប់គ្រងយុទ្ធសាស្ត្រ ការគ្រប់គ្រងធនធានមនុស្ស គណនេយ្យ ពន្ធដារ និងជំនាញបច្ចេកវិទ្យាឌីជីថល ធ្វើឱ្យលោកក្លាយជាធនធានមនុស្សដ៏ល្អមួយរូបរបស់កម្ពុជា ដែលមានសមត្ថភាពអាចដោះស្រាយបញ្ហា និងដឹកនាំគម្រោងនានាប្រកបដោយប្រសិទ្ធភាពខ្ពស់។