គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

១. ប្រវត្តិសិក្សា

លោក មាឃ សីហា បានបញ្ចប់បរិញ្ញាបត្រចំនួនពីរ គឺ ទស្សនវិជ្ជា និងនីតិសាស្ត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួនពីរ គឺ នីតិសាស្ត្រ (នីតិឯកជន) និងវិទ្យាសាស្ត្រនយោបាយ (ការគ្រប់គ្រងការងារយុត្តិធម៌និងសង្គម)។ លើសពីនេះ លោកបានប្រឡងជាប់ក្របខ័ណ្ឌគ្រូឧត្តម និងបញ្ចប់វគ្គគរុកោសល្យគ្រូឧត្តម (បរិញ្ញាបត្រ+១) ឯកទេសទស្សនវិជ្ជា។

២. បទពិសោធការងារ

  • គ្រូបង្រៀនកម្រិតឧត្តម៖ បង្រៀនមុខវិជ្ជាទស្សនវិជ្ជា នីតិសាស្ត្រ (នីតិពាណិជ្ជកម្ម និងនីតិការងារ) និងរដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យ ដោយអភិវឌ្ឍសមត្ថភាពបង្រៀន និងវិភាគ ផ្អែកលើការគិតបែបទស្សនវិជ្ជា ចំណេះដឹងច្បាប់ និងវិទ្យាសាស្ត្រនយោបាយ។
  • មន្ត្រីផ្នែកច្បាប់៖ បំពេញការងារនៅសមាគមនិយោជក និងក្រុមហ៊ុនឯកជន លើកិច្ចសន្យានានា អនុលោមភាពគតិយុត្ត អនុលោមភាពការងារ ទំនាក់ទំនងវិជ្ជាជីវៈ និងការដោះស្រាយវិវាទការងារ ព្រមទាំងបានចូលរួមកម្មវិធីបណ្តុះបណ្តាលបន្ថែមស្តីពី “International Training Program on Productive Employment and Decent Work for Sustainable Development” នៅប្រទេសស៊ុយអែត និងអ៊ូហ្កង់ដា។
  • ទីប្រឹក្សាជាន់ខ្ពស់ផ្នែកច្បាប់៖ ចូលរួមអនុវត្តគម្រោងគាំទ្រសហគមន៍កសិកម្ម ៣៧ សហគមន៍ ក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ ដោយបណ្តុះបណ្តាលលើការរៀបចំនិងអនុវត្តកិច្ចសន្យា ផលិតកម្មកសិកម្មតាមកិច្ចសន្យា ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ និងគោលនយោបាយជាតិ ដើម្បីលើកកម្ពស់ផលប្រយោជន៍សហគមន៍កសិកម្ម និងប្រជាកសិករ។
  • សមាការីជាន់ខ្ពស់ផ្នែកច្បាប់៖ គាំទ្រនិងប្រឹក្សាច្បាប់ពាក់ព័ន្ធនឹងច្បាប់ពាណិជ្ជកម្ម ការងារ វិនិយោគ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល សញ្ជាតិ អាពាហ៍ពិពាហ៍ និងគ្រួសារ ព្រមទាំងការព្រាង ពិនិត្យ និងប្រឹក្សាយោបល់លើកិច្ចសន្យាពាណិជ្ជកម្ម។