គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

១. ប្រវត្តិសិក្សា និងតួនាទីបច្ចុប្បន្ន

            លោក ណេង សីហា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រនីតិសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ នាពេលបច្ចុប្បន្ននេះលោកកំពុងបម្រើការងារជាអ្នកជំនាញការច្បាប់ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែម្រង់ច្បាប់ (អ.គ.ក.ច.) ដែលជាអង្គភាពមួយស្ថិតនៅក្រោមទីស្ដីការគណៈរដ្ឋមន្ត្រី។​

            ក្រៅពីនេះលោកក៏ទទួលបាននូវវិញ្ញាបនបត្រផ្សេងៗទៀតតាមរយៈការចូលរួមវគ្គបណ្ដុះបណ្ដាលនានាទាក់ទងទៅនឹងជំនាញច្បាប់រួមមានដូចខាងក្រោម៖

  • វគ្គបណ្ដុះបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសតាក់តែងឯកសារច្បាប់ ជំនាន់ទី១ ដែលជាកម្មវិធីច្បាប់របស់ សសយក រាជធានីភ្នំពេញ។
  • វគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍ច្បាប់និងនីតិវិធីពាក់ព័ន្ធនិងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលរៀបចំឡើងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
  • វគ្គបណ្ដុះបណ្ដាលស្ដីពីច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ ដែលរៀបចំឡើងដោយ អង្គភាពប្រឆាំងអំពើពុករលួយ។

២. បទពិសោធការងារ

លោកធ្លាប់មានបទពិសោធន៍បម្រើការងារទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជនមុនពេលដែលលោកបានចូលមកបម្រើការងារជាអ្នកជំនាញការច្បាប់ នៅអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (អ.គ.ក.ច.) នៃទីស្ដីការគណៈរដ្ឋមន្ត្រី។ បទពិសោធន៍ដែលមានកន្លងមកលោកបានរៀបចំនូវឯកសារនានាទាក់ទងទៅនឹងការដោះស្រាយវិវាទ, ការផ្ដល់យោបល់លើទិដ្ឋភាពច្បាប់, ការរៀបចំកិច្ចសន្យា និងត្រួតពិនិត្យលើអនុលោមភាពនៃលិខិតបទដ្ឋានគតិយុត្តផ្សេងៗ។