គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំង លោកស្រី ឡេង ចាន់ភួង និងលោក មាឃ សីហា អ្នកជំនាញការច្បាប់ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់អញ្ជើញចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេសរៀបចំសិក្ខាសាលាស្ដីពីយន្តការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាលកម្ពុជាគាំទ្រដល់ការកែទម្រង់វិស័យសុខាភិបាល និងវិស័យអប់រំ។

នាព្រឹកថ្ងៃពុធ ០២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំង លោកស្រី ឡេង ចាន់ភួង និងលោក មាឃ សីហា អ្នកជំនាញការច្បាប់ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់អញ្ជើញចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេសរៀបចំសិក្ខាសាលាស្ដីពីយន្តការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាលកម្ពុជាគាំទ្រដល់ការកែទម្រង់វិស័យសុខាភិបាល និងវិស័យអប់រំ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់,តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌,តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ,តំណាងលេខាធិការដ្ឋានគណៈកម្មាធិការជាតិអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, និងភាគីពាក់ព័ន្ធ។