គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំង លោក មាឃ សីហា អ្នកជំនាញការច្បាប់ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់អញ្ជើញចូលរួមកិច្ចប្រជុំផ្ទៃក្នុង ក្រុមជំនួយការអមក្រុមការងារទទួលបន្ទុកដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំអន្តរក្រសួង។

នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំង លោក មាឃ សីហា អ្នកជំនាញការច្បាប់ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់អញ្ជើញចូលរួមកិច្ចប្រជុំផ្ទៃក្នុង ក្រុមជំនួយការអមក្រុមការងារទទួលបន្ទុកដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំអន្តរក្រសួង ក្រោមអធិបតីភាពសហប្រធាន ឯកឧត្តម ថោង សុជាតិ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី និង ឯកឧត្តម អេង កុកថាយ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងភាគីពាក់ព័ន្ធ។