គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមពិធីបើក ពិព័រណ៌ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិ (១៩២៦-២០២៦)។

នាព្រឹកថ្ងៃពុធ ០៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេនបណ្ណសារដ្ឋានជាតិ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមពិធីបើក ពិព័រណ៌ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិ (១៩២៦-២០២៦)ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះ មានការចូលរួមពីសំណាក់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា អភិបាលរាជធានីខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។