ឯកឧត្ដម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានដឹកនាំ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកជំនាញការច្បាប់ និងបុគ្គលិក អគ្គលេខាធិការ គ.ក.ច. បានចូលជួបសម្តែងការគួរសម និងគោរពជូនពរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
នាព្រឹកថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី, ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខនេះ ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានដឹកនាំ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកជំនាញការច្បាប់ និងបុគ្គលិក អគ្គលេខាធិការ គ.ក.ច. បានចូលជួបសម្តែងការគួរសម និងគោរពជូនពរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារបន្ថែមទៀតក្នុងឆ្នាំថ្មី ដើម្បីបន្តដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី ចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិ អោយកាន់តែសម្បូររុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។