ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់ លោក ច័ន្ទតារា រ៉ូម៉ែន អ្នកជំនាញច្បាប់ ចូលរួមកិច្ចប្រជុំស្តីពីគម្រោងបរិវត្តកម្មឌីជីថលអាទិភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី
នាព្រឹកថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាននិងជាអគ្គលេខាធិការ គ.ក.ច. និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ លោក ច័ន្ទតារា រ៉ូម៉ែន អ្នកជំនាញច្បាប់ ចូលរួមក្នុងកិច្ចប្រជុំស្តីពីគម្រោងបរិវត្តកម្មឌីជីថលអាទិភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវ លោក លោកស្រី តំណាងអគ្គនាយកដ្ឋាន និងអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី។ ក្នុងកិច្ចប្រជុំនេះគឺមានគោលបំណងសំខាន់ដែលត្រូវពន្លឿនកិច្ចការងារស្របតាមស្មារតីថ្នាក់ដឹកនាំកំណត់មានចំនួន ៥ នៃគម្រោងបរិវត្តកម្មឌីជីថលរួមមាន៖ ១.ហេដ្ឋារចនាសម្ព័ន្ធឌីជីថលបង្គោល(អគ្គនាយកដ្ឋានបរិវត្តកម្មឌីជីថល) ២.ប្រព័ន្ធមូលទិន្នន័យមន្រ្តីរាជការ និងថ្នាក់ដឹកនាំ(អគ្គនាយកដ្ឋានរដ្ឋបាល) ៣.ប្រព័ន្ធគ្រប់គ្រងរំហូរឯកសារ(អគ្គនាយកដ្ឋានរួម) ៤.ប្រព័ន្ធគ្រប់គ្រងកិច្ចប្រជុំ(អគ្គនាយកដ្ឋានកិច្ចការប្រជុំនិងសរុប) ៥.ប្រព័ន្ធគ្រប់គ្រងមូលទិន្នន័យឯកសារ(គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់)