គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការ អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការចម្រុះកម្ពុជា សហភាពអ៊ឺរ៉ុបលើកទី១៣ (JC13)។

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការ អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការចម្រុះកម្ពុជា សហភាពអ៊ឺរ៉ុបលើកទី១៣ (JC13)។

នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នាទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការ អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អមដោយ​ អ្នកជំនាញការច្បាប់ នៃអគ្គលេខាធិការដ្ឋាន គ.ក.ច បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការចម្រុះកម្ពុជា សហភាពអ៊ឺរ៉ុបលើកទី១៣ (JC13)។ ក្រោមអធិបតីភាព ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និង​ សហប្រតិបត្តិការអន្តរជាតិ កម្មវិធីនេះមានការចូលរួមពី ក្រសួង ស្ថាប័នជំនាញ និងបុគ្គលពាក់ព័ន្ធ ព្រមទាំងភាគីអន្តរជាតិផងដែរ។