គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធាននិងអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំងឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរង គ.ក.ច. អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិភាក្សាបន្តស្ដីពី សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកំណត់និងពិពណ៌នាមុខតំណែងវិជ្ជាជីវៈនីតិកម្ម ។

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ នៅអគារភាតរភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី, ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធាននិងអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់តាំងឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរង គ.ក.ច. អមដោយ លោក អៀប សុធានី អនុប្រធាននាយកដ្ឋានគោលនយោបាយ និងផែនការ (អ.គ.ក.ច.)
និងលោកស្រី ប៉ែន លីនណា អ្នកជំនាញការច្បាប់ នៃអគ្គលេខាធិការដ្ឋាន គ.ក.ច អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិភាក្សាបន្តស្ដីពី សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកំណត់និងពិពណ៌នាមុខតំណែងវិជ្ជាជីវៈនីតិកម្ម ក្រោមអធិបតីភាពឧត្តម អ៊ុត ស៊ីណាត អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី សមាជិកនិងជាអគ្គលេខាធិការរងក្រុមប្រឹក្សាអ្នកច្បាប់ កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ និងពិភាក្សាបន្តស្ដីពី សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកំណត់និងពិពណ៌នាមុខតំណែងវិជ្ជាជីវៈនីតិកម្ម ។