គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

កិច្ចប្រជុំផ្ទៃក្នុងរបស់អគ្គលេខាធិការដ្ឋាន គ.ក.ច. ពិនិត្យ និងតាមដានវឌ្ឍនភាពទស្សនាទានស្តីពីការរៀបចំក្របខ័ណ្ឌទស្សនាទានស្ដីពីការកសាងប្រព័ន្ធច្បាប់កម្ពុជា។

ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់អគ្គលេខាធិការដ្ឋាន គ.ក.ច. ពិនិត្យ និងតាមដានវឌ្ឍនភាពទស្សនាទានស្តីពីការរៀបចំក្របខ័ណ្ឌទស្សនាទានស្ដីពីការកសាងប្រព័ន្ធច្បាប់កម្ពុជា។

នារសៀលថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការ គ.ក.ច. បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់អគ្គលេខាធិការដ្ឋាន គ.ក.ច. ដើម្បីពិនិត្យ ពិភាក្សា និងតាមដានវឌ្ឍនភាពលើការរៀបចំក្របខ័ណ្ឌទស្សនាទានស្តីពីការកសាងប្រព័ន្ធច្បាប់នៅកម្ពុជា។
កិច្ចប្រជុំនេះ មានការចូលរួមពីជំនាញការច្បាប់ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គ.ក.ច. ដែលបានធ្វើការរាយការណ៍អំពីលទ្ធផលការងារដែលសម្រេចបាន បញ្ហាប្រឈម និងទិសដៅការងារបន្តសម្រាប់ដំណាក់កាលបន្ទាប់។ ការពិភាក្សាបានផ្តោតសំខាន់លើការធានាឲ្យការរៀបចំទស្សនាទាន និងក្របខ័ណ្ឌពាក់ព័ន្ធ មានភាពច្បាស់លាស់ សមស្រប និងអាចអនុវត្តបានយ៉ាងមានប្រសិទ្ធភាពក្នុងការពង្រឹងប្រព័ន្ធច្បាប់កម្ពុជា។