គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាននិងជាអគ្គលេខាធិការ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់ លោក ណេង សីហា ជំនាញការច្បាប់ គ.ក.ច. ចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការសម្របសម្រួល ការងាររបស់ក្រសួង ស្ថាប័នជាមួយអង្គការសង្គមស៊ីវិល។

នាព្រឹកថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាននិងជាអគ្គលេខាធិការ គ.ក.ច. បានចាត់ លោក ណេង សីហា ជំនាញការច្បាប់ គ.ក.ច. ចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការសម្របសម្រួល ការងាររបស់ក្រសួង ស្ថាប័នជាមួយអង្គការសង្គមស៊ីវិល ក្រោមអធិបតីក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំនេះមានការចូលរួមពី ក្រសួង ស្ថាប័នជំនាញ និងបុគ្គលពាក់ព័ន្ធ។