ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់លោកស្រី ឡេង ចាន់ភួង ជំនាញការច្បាប់ (គ.ក.ច.) លោក អៀប សុធានី អនុប្រធាននាយកដ្ឋានគោលនយោបាយ និងផែនការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ច. និងលោក មាឃ សីហា ជំនាញការច្បាប់ (គ.ក.ច.) ចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងបឋមឯកសារទស្សនាទាននៃការចាត់ចែងក្រមរដ្ឋបាល និងសេចក្តីព្រាងមាតិកានៃក្រមរដ្ឋបាល។
នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦, នៅទីស្តីការគណៈរដ្ឋមន្ត្រី, ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាននិងជាអគ្គលេខាធិការ គ.ក.ច. និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់លោកស្រី ឡេង ចាន់ភួង ជំនាញការច្បាប់ (គ.ក.ច.) លោក អៀប សុធានី អនុប្រធាននាយកដ្ឋានគោលនយោបាយ និងផែនការ (អ.គ.ក.ច.) និងលោក មាឃ សីហា ជំនាញការច្បាប់ (គ.ក.ច.) ចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងបឋមឯកសារទស្សនាទាននៃការចាត់ចែងក្រមរដ្ឋបាល និងសេចក្តីព្រាងមាតិការនៃក្រមរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានប្រចាំការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងជាសហប្រធានក្រុមការងារបច្ចេកទេស ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិកគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងជាសហប្រធានក្រុមការងារបច្ចេកទេស ។ កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកនៃក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមការងារបច្ចេកទេសរៀបចំក្រមរដ្ឋបាល និងបុគ្គលពាក់ព័ន្ធ។