គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរងនៃ គ.ក.ច ចូលរួម កិច្ចប្រជុំ ពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការតែងតាំងឡើងវិញមន្ត្រីរាជការ និងការរៀបចំមន្ត្រីក្នុង រចនាសម្ព័ន្ធថ្មីរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ។

នារព្រឹកថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការ (គ.ក.ច.) រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរងនៃ គ.ក.ច ចូលរួមកិច្ចប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) លើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការតែងតាំងឡើងវិញមន្ត្រីរាជការ និងការរៀបចំមន្ត្រីក្នុង រចនាសម្ព័ន្ធថ្មីរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំក្រសួងមុខងារសាធារណៈ និងជាអនុគណកម្មាធិការប្រតិបត្តិ (គ.វ.រ)។ កិច្ចប្រជុំនេះមានការចូលរួមពី ក្រសួង ស្ថាប័នជំនាញ និងបុគ្គលពាក់ព័ន្ធ។