ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធាននិងអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរងនៃ គ.ក.ច កិច្ចប្រជុំលើកទី២របស់គណៈកម្មាធិការលើកម្ពស់អភិបាលកិច្ចក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ។
នារសៀលថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការ គ.ក.ច. បានចាត់ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរងនៃ គ.ក.ច កិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការលើកម្ពស់អភិបាលកិច្ចក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃបណ្ដាក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ។