ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) និងជាប្រធានក្រុមការងារទី២ នៃក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញជាប្រធានក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃ និងពិភាក្សាលើករណីស្នើសុំចុះបញ្ជីបេតិភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ និងបេតិកភណ្ឌចម្រុះក្នុងបញ្ជីត្រៀមរបស់អង្គការយូណេស្គូ។
នាព្រឹកថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦, នៅទីស្តីការគណៈរដ្ឋមន្រ្តី, ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ក្នុងនាមជាអនុប្រធាន និងជាប្រធានក្រុមការងារទី២នៃក្រុមប្រឹក្សាអ្នកច្បាប់នៃការគណៈរដ្ឋមន្រ្តី បានអញ្ជើញជា ប្រធានក្នុងកិច្ចប្រជុំពិនិត្យវាយតម្លៃ និងពិភាក្សាលើករណីស្នើសុំចុះបញ្ជីបេតិភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ និងបេតិកភណ្ឌចម្រុះក្នុងបញ្ជីត្រៀមរបស់អង្គការយូណេស្គូ។ កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកនៃ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្រុមប្រឹក្សាអ្នកច្បាប់ ក្រសួង ស្ថាប័នជំនាញ និងបុគ្គលពាក់ព័ន្ធ។