ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធាននិងអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់លោក ពេជ្រ សុវណ្ណថារ័ត្ន ជំនួយការ ឯកឧត្តមរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធាននិងអគ្គលេខាធិការ គ.ក.ច. ចូលរួមវគ្គបណ្តុះបណ្តាលវិធីសាស្ត្រវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA-Regulatory Impact Assessment)
នាព្រឹកថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការ គ.ក.ច. បានចាត់លោក ពេជ្រ សុវណ្ណថារ័ត្ន ជំនួយការ ឯកឧត្តមរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធាននិងអគ្គលេខាធិការ គ.ក.ច. ចូលរួមវគ្គបណ្តុះបណ្តាលវិធីសាស្ត្រវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA-Regulatory Impact Assessment) ។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋាន លេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ទាំង ៥ និងអង្គភាពជំនាញពាក់ព័ន្ធនៃក្រសួងដឹកនាំការងារការកែទម្រង់ទាំង៥ ផងដែរ។