គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិកាគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី Strengthening Capacity in Legal System Reform in Cambodia

ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិកាគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី Strengthening Capacity in Legal System Reform in Cambodia។

នាព្រឹកថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦, សណ្ឋាគារ TRIBE រាជធានីភ្នំពេញ, ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី Strengthening Capacity in Legal System Reform in Cambodia។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីពង្រឹងចំណេះដឹង ជំនាញ និងសមត្ថភាពស្ថាប័នដល់មន្ត្រីជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសនៃគណៈកម្មាធិការកែទម្រង់ច្បាប់ គ.ក.ច. ព្រមទាំងភាគីពាក់ព័ន្ធនានា ដើម្បីអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព។ កម្មវិធីនេះមានគោលដៅលើកកម្ពស់សមត្ថភាពលើការងារតាក់តែងច្បាប់ ការចងក្រង និងការផ្សព្វផ្សាយច្បាប់ ការតាមដាននិងវាយតម្លៃច្បាប់ យន្តការដោះស្រាយវិវាទ និងសង្គតិភាពច្បាប់ ព្រមទាំងជំរុញឧត្តមានុវត្តន៍ ទំនើបកម្មឌីជីថល និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា និងអូស្ត្រាលី។ វគ្គបណ្តុះបណ្តាលនេះនេះចាប់ផ្ដើមសុន្ទរកថាបើកដោយ ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិកាគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ។ ក្រោយសុន្ទរកថាបើកវគ្គបណ្តុះបណ្តាលបន្តដោយមានសុន្ទរកថាស្វាគមន៍ដោយ លោកជំទាវ Bridget Collier អនុប្រធានបេសកកម្មនៃស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា។ បញ្ជាក់ជូនថា ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិកាគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ក៏បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលនេះជាមួយនឹង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ អ្នកជំនាញការច្បាប់ នៃគ.ក.ច. និងសមាជិកនៃក្រុមប្រឹក្សាអ្នកច្បាប់ និងមន្រ្តីនានាផងដែរ។