គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់។

ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធាននិងអគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានចាត់លោក មាឃ សីហា ជំនាញការច្បាប់ (គ.ក.ច.) ចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់។

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការ (គ.ក.ច.) បានចាត់លោក មាឃ សីហា ជំនាញការច្បាប់ (គ.ក.ច.) ចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ក្រោមអធិបតីភាពឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាននិងជាប្រធានក្រុមការងារទី៣នៃក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម នៅបានន័រ អនុប្រធាន និងជាប្រធានក្រុមទី១ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ កិច្ចប្រជុំនេះមានការចូលរួមពីក្រសួង ស្ថាប័នជំនាញ និងបុគ្គលពាក់ព័ន្ធ។