គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ The Legal Reform Committee

កម្មវិធី Pre-course Orientation សម្រាប់វគ្គបណ្តុះបណ្តាលស្តីពី Strengthening Capacity in Legal System Reform in Cambodia

ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាន និងជាអគ្គលេខាធិកាគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) បានអញ្ជើញចូលរួមកម្មវិធី Pre-course Orientation សម្រាប់វគ្គបណ្តុះបណ្តាលស្តីពី Strengthening Capacity in Legal System Reform in Cambodia។

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធវីដេអូ Zooms, ឯកឧត្តម លី ច័ន្ទតុលា អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) អមដោយ ឯកឧត្តម ប៉ែន ប៊ុនឈា អគ្គលេខាធិការរង (គ.ក.ច.) ព្រមទាំងជំនាញការច្បាប់នៃ (គ.ក.ច.) បានអញ្ជើញចូលរួមកម្មវិធី Pre-course Orientation សម្រាប់វគ្គបណ្តុះបណ្តាលស្តីពី Strengthening Capacity in Legal System Reform in Cambodia ដើម្បីជាមូលដ្ឋាននៃការសិក្សាវគ្គបណ្តុះបណ្តាល ជាមួយលោកស្រីសាស្ត្រាចារ្យ Veronica Taylor សាស្ត្រាចារ្យផ្នែកច្បាប់ និងបទប្បញ្ញត្តិ សាលាបទប្បញ្ញត្តិ និងអភិបាលកិច្ចសកល (RegNet) សាកលវិទ្យាល័យជាតិអូស្ត្រាលី និង លោក Michael Sadlon អ្នកដឹកនាំ Australia Awards Cambodia និង លោកស្រី Leisha Lister ទីប្រឹក្សាជាន់ខ្ពស់ ផ្នែកច្បាប់ ASEAN-Australia Counter Trafficking program (ASEAN-ACT)។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងចំណេះដឹង ជំនាញ និងសមត្ថភាពស្ថាប័នដល់មន្ត្រីជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសនៃគណៈកម្មាធិការកែទម្រង់ច្បាប់ គ.ក.ច. ព្រមទាំងភាគីពាក់ព័ន្ធនានា ដើម្បីអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព។ កម្មវិធីនេះមានគោលដៅលើកកម្ពស់សមត្ថភាពលើការងារតាក់តែងច្បាប់ ការចងក្រង និងការផ្សព្វផ្សាយច្បាប់ ការតាមដាននិងវាយតម្លៃច្បាប់ យន្តការដោះស្រាយវិវាទ និងសង្គតិភាពច្បាប់ ព្រមទាំងជំរុញឧត្តមានុវត្តន៍ ទំនើបកម្មឌីជីថល និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា និងអូស្ត្រាលី។ កម្មវិធី Pre-course Orientation សម្រាប់វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិកនៃក្រុមប្រឹក្សាអ្នកច្បាប់ និងបុគ្គលពាក់ព័ន្ធ។